សេវាកម្មដែលខ្ញុំផ្តល់ជូន៖

ខ្ញុំគឺជាមេធាវីនៃប្រទេសជប៉ុន។ ខ្ញុំបានមករស់នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៣ ហើយបាននិងកំពុងតែធ្វើការងារជាមួយមេធាវីនៃប្រទេសកម្ពុជា។

 

ខ្ញុំក៏មានការសហការជាក្រុមជាមួយមេធាវីនៃប្រទេសជប៉ុន ហើយក៏កំពុងតែធ្វើការងារនៅប្រទេសជប៉ុនផងដែរ។ ជាពិសេស ខ្ញុំបាន និងកំពុងផ្តល់នូវការពិគ្រោះយោបល់ជូនជនជាតិខ្មែរដែលកំពុងតែស្នាក់នៅប្រទេសជប៉ុន។

 

ខ្ញុំបានយល់អំពីសង្គមនៃប្រទេសកម្ពុជា ហើយក៏ចេះនិយាយភាសាខ្មែរផងដែរ។

 

ប្រសិនបើលោក លោកស្រីមានបញ្ហាទាក់ទងនឹងច្បាប់នៃប្រទេសជប៉ុនដូចជា ចង់ធ្វើអាជីវកម្មនៅប្រទេសជប៉ុន ឬកំពុងតែជួបបញ្ហាការងារ គ្រួសារឬលុយកាក់ ឬ កំពុងតែជួបបញ្ហារឿងក្តីឬគ្រោះថ្នាក់ ជាអាទិ៍ សូមទាក់ទងមកកាន់ខ្ញុំ។

សេវាកម្មផ្នែក វិនិយោគលើអាជីវកម្ម៖

・ចង់បង្កើតក្រុមហ៊ុន និងធ្វើអាជីវកម្មនៅក្នុងប្រទេសជប៉ុន
・ចង់ទិញទ្រព្យសម្បត្តិនៅក្នុងប្រទេសជប៉ុន
・ត្រូវការជំនួយអំពីការគ្រប់គ្រងអាជីវកម្មដែលធ្វើនៅប្រទេសជប៉ុន

សេវាកម្មផ្នែកគ្រួសារ

・ចង់រៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិជប៉ុន
・ការលែងលះនៅក្នុង​ប្រទេសជប៉ុន
・ត្រូវទទួលមរតក(សន្តិតកម្ម)នៅប្រទេសជប៉ុន

សេវាកម្មផ្នែករដ្ឋប្បវេណី

・ចង់ដាក់ពាក្យបណ្តឹងនៅប្រទេសជប៉ុន
・ទទួលរងពាក្យបណ្តឹងនៅប្រទេសជប៉ុន

សេវាកម្មផ្នែកព្រហ្មទណ្ឌ

・ជាប់ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌនៅប្រទេសជប៉ុន
・បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនៅប្រទេសជប៉ុន

សេវាកម្មបកប្រែ

・ត្រូវការសេវាកម្មបកប្រែពីភាសាជប៉ុនមកភាសាខ្មែរ
・ត្រូវការសេវាកម្មបកប្រែពីភាសាខ្មែរមកភាសាជប៉ុន

ជំនាញផ្ទាល់ខ្លួន៖

masao-shimanuki

មេធាវី

SHIMANUKI MASAO

ក្រោយពីបានបំពេញការងារជាមេធាវីនៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ខ្ញុំបានមករស់នៅទីក្រុងភ្នំពេញចាប់តាំងពីឆ្នាំ២០១៣។

ខ្ញុំមានបទពិសោធន៍យ៉ាងច្រើនទៅលើការដោះស្រាយវិវាទ ការជួយក្នុងកិច្ចប្រតិបត្តិការនានា និងនៅក្នុងរឿងក្តីព្រហ្មទណ្ឌ។

・បរិញ្ញាបត្រនីតិសាស្ត្រ (សាកលវិទ្យាល័យ Keio, ឆ្នាំ២០០៤)

・អនុបណ្ឌិតនីតិសាស្ត្រ (សាកលវិទ្យាល័យហាវ៉ៃ ផ្នែកច្បាប់ ឆ្នាំ២០១១)

・វិជ្ជាជីវៈមេធាវីនៃប្រទេសជប៉ុន (ឆ្នាំ២០០៥)

・វិជ្ជាជីវៈមេធាវីនៃរដ្ឋញូវយ៉ក(ឆ្នាំ២០១២)

・ភាសាជប៉ុន (ភាសាដើម)

・ភាសាអង់គ្លេស ភាសាខ្មែរ (អាចបកប្រែឯកសារ និងផ្ទាល់មាត់)

ការទាក់ទងមកកាន់មេធាវីអាចធ្វើបានដោយមិនគិតថ្លៃ

លោក លោកស្រីដែលចង់ទាក់ទងមកមេធាវី សូមផ្ញើសារមកអ៊ីម៉ែលខាងក្រោម៖

មេធាវីអាចទទួលបានទាំងភាសាជប៉ុន អង់គ្លេស និងខ្មែរ

ms@tsurugi-s.com